សតិនិងញាណសម្បយុត្តលើកចិត្តដឹងត្រឹមដង្ហើមចេញចូល

S
sarou-kh

ពេលធ្វើសមាធិ សតិនិងញាណសម្បយុត្តលើកចិត្តដឹងត្រឹមដង្ហើមចេញចូល ខណៈដែលរូបនិមិត្តឬហៅថារូបារម្មណ៍ដែលកើតតាមមនោទ្វារ សតិដឹងចងចិត្តមិនឱ្យតោងឬសោយអារម្មណ៍ និងសញ្ញាចេតសិកមិនបានចាំរូបបារម្មណ៍នោះទុកក្នុងភវង្គចិត្តទេ ចង់សួរថាខណៈចិត្តបែបនេះជាប្រភេទអហេតុកកិរិយាចិត្តដួងទី២ទេ(ឧបេក្ខាសហគតំ មនោវិញ្ញាណធាតុ អហេតុកកិរិយាចិត្តំ)? តើចិត្តបែបនេះឱ្យផលជាបុណ្យបាបដែរឬទេ?។
សាធុៗ គឺចូលមហាកិរិយាចិត្តទេមិនមែនអហេតុកកិរិយាចិត្តទេ(ហសិតុប្បាទចិត្ត) ខំទៅ កាលណាចិត្តប្រភេទនេះរឹងមាំលែងកម្រើកហើយ អាសវធម៌រមែងសូន្យទៅ យើងចប់កិច្ចក្នុងសាសនានេះហើយ។

Comments