នៅសតវត្សរ៍ទី 14 កំពង់ផែតូចមួយនៅជិត Holderness

S
sarou-kh

នៅសតវត្សរ៍ទី 14 កំពង់ផែតូចមួយនៅជិត Holderness ប្រទេសអង់គ្លេសបានស្រុតបាត់ទៅក្នុងសមុទ្រ។ ទីប្រជុំជន Ravenser Odd ត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ចំនួនពីរ៖ ទីមួយទឹកបានគ្របដណ្ដប់លើវិហារក្នុងទីក្រុង ដោយបន្សល់ទុកតាមដងផ្លូវពោរពេញដោយសំណល់របស់របរប្រើប្រាស់របស់មនុស្ស។ ទី​២ នេះ​បើ​តាម​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ថា បាន​បង្ក​ឲ្យ​មានផុសឡើងនូវ «​ជញ្ជាំង​ទឹក​» ព័ទ្ធ​ជុំវិញ​ភូមិ ហើយ​លេបភូមិ​ចូល​ទៅ​វិញ។ អ្នកស្រុកបានភៀសខ្លួន ហើយភូមិ Ravenser Odd មិនត្រូវបានគេដឹងឮម្តងទៀតទេ។ ឥឡូវនេះ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Hull មានផែនការដើម្បីស្វែងរក "ទីក្រុង Yorkshire's Atlantis" ហើយ ។ កុំចេះតែសប្បាយនោះ ! គ្មានអ្នកណាដឹងថា សំបកផែនដី ដែលខ្លួនកំពុងរស់នៅ វានឹងបាក់ស្រុតនៅពេលណានោះទេ ព្រោះក្នុងមួយថ្ងៃវារំកិលយ៉ាងតិច បីទៅបួនសង់ទីម៉ែត !

Comments