មានទុក្ខណាស់មួយរយះធំនេះ

S
sarou-kh

មានទុក្ខណាស់មួយរយះធំនេះតែក៏មិនភ្លេចនូវការផ្សព្វផ្សាយមេត្តាធម៍ទេ។ ទុក្ខរបស់ចៅកេីតចេញមកពីក្រុមគ្រួសារខាងឪពុកក្មេកដែលគាត់បានយកភរិយាក្រោយបានរយះពេលជាងប្រាំឆ្នាំតែចាប់តាំងពីការរស់នៅជាមួយភរិយាក្រោយឃេីញថាលោកឪពុកក្មេកប្រែប្រួលទាំងពាក្យសំដីនិងកាយវិការប្លែករហូតលែងស្គាល់កូននិងគិតពីកូនដូចកាលជីវិតមានភរិយាមុនដែលលោកឪពុកសន្សំកុសលសុំសីល។ ពេលវេលាចេះតែប្លែករហូតកូនៗបង្កេីតរកគ្រូទាយមេីលទៅថាលោកឪពុកត្រូវបានគេចងដោយមន្តអាគមផ្សេងៗ។ លឺដូចនោះខ្ញុំជាកូនប្រសារពិបាកចិត្តណាស់មិនដឹងថាគួរជួយលោកឪពុកតាមរបៀបណានោះទេ។ សូមមេត្តាលោកតាជួយបំភ្លឺផ្លូវចៅម្នាក់នេះផងលោកតា🙏🙏🙏។
សូមឲ្យយោបល់ទៅកូនបង្កើត ហើយនាំគ្នារកអ្នកចេះដឹងផ្លូវងងឹតដោះស្រាយឲ្យទៅណា យើងសាច់ថ្លៃពិបាកលូកលាន់ណាស់ ។ មួយទៀតមិនបាច់វេទមន្តក៏បានដែរ គេប្រើតែការថ្នាក់ថ្នមបញ្ចុកបញ្សីផ្លុំត្រចៀកក៏ងប់ងល់បានដែរចំពោះមនុស្សត្រចៀកសនោះ ហេតុនេះព្យាយាមធ្វើល្អដាក់គាត់ផងទៅណា។

Comments