លបមើលចរិតគោតូរ៉ូបន្តិចៈ
១- សត្វនេះពោរពេញទៅដោយឋាមពលកម្លាំងចិត្ត បើទោះជារូបកាយវាត្រូវគេបង្អត់អាហារច្រើនថ្ងៃយ៉ាងណាក៏ដោយ ។ យើងជាមនុស្សមិនត្រូវអន់ជាងគោតូរ៉ូនោះទេ ត្រូវចេះប្រើគំនិតឲ្យបានរឹងបុឹងជានិច្ច ។
២- ស្មោះត្រង់ជាមួយខ្លួនឯងជានិច្ច មិនចេះនឿយហត់ រឹងរូសដោយគោរពតាមគំនិតខ្លួនឯងមិនសង្ស័យមិនរួញរា មុះមុតធ្លុះធ្លាយមិនសុញគំនិត ប្រឹងទំលុះទំលាយមិនខ្លាចឧបសគ្គអ្វីទាំងអស់ ។
៣- ពូកែផ្លាស់ប្តូរទិសដៅតែមិនបោះបង់ចោលគោលដៅឡើយ មិនចេះខកបំណងក្រោយពីការសម្រេចចិត្ត ពូកែលាក់អារម្មណ៍មិនងាយបញ្ចេញឲ្យគេដឹង ។
៤ - អ្វីដែលគោតូរ៉ូខុសពីមនុស្សគឺ ឲ្យតែឃើញពណ៌ក្រហមសូម្បីតែខោក្នុងក៏វាត្រូវតែកម្ទេចចោលដែរ ប៉ុន្តែមនុស្សឲ្យតែឃើញខោក្នុងពណ៌ក្រហមបែរជាសន្លប់រកទិសតំបន់មិនឃើញ ! មនុស្សស្លាប់ដោយសារខោក្នុង ! តែគោតូរ៉ូចាត់ទុកខោក្នុងជាសត្រូវបំផ្លាញអនាគតវាទៅវិញ ! ។

