លោកតា គាត់សំដៅទៅនឹង( លើអ្វី) ។ ពាក្យថាចាំអាយុគ45ឆ្នាំនឹងគឺកិលេសទាញហើយ ដូចចៅពីមុនអញ្ចឹងក៏មិនហ៊ានធ្វើ មិនស្គាល់សិល សមាធិ វិបស្សនាអីដែល តែមកពីបានស្ដាប់លោកតាថាអ្វីៗមិនទៀង ហើយពេលវេលារបស់លោកតាក៏កាន់តែខើចទៅដែល ពេលនឹងចៅនឹកថាបើមិនបានទាន់លោកតាជួយណែនាំគឺមិនបានទេ ចៅរក្សាសិលបាន តែសមាធិមិនហ៊ានបើកចំហរទេ តែងប្រាប់កូននឹងគ្រួសារថាដើម្បីព្យាបាលជំងឺ អោយតែបានធ្វើសមាធិគឺសុខភាពល្អមិនកោសខ្យល់ញឹកដូចពីមុន តែអ្វីៗពិតជាប្រសើរឡើងមែន លែងកោសខ្យល់លែងលេបថ្នាំ លែងគំគួន លែងសងសឹក ត្រឹមតែជួបហើយមើលចិត្តអោយជាប់ នេះហើយជាផលនៃការរក្សាសិលធ្វើសមាធិ ដែលអោយផលមិនរងចាំកាល បើមិនសាកពិតជាមិនដឹង លឺមិនដូចជួប ជួបមិនដូចបានឆ្លងកាត់រួច ចៅនឹងបន្តមិនដាក់ចុះដាក់ខាត គោរពស្មើដោយជីវិត។ ចៅមិនពោលកុហក់ទេខ្លាចបាបខ្លាចសិលមិនស្អាតនាំសមាធិមិនស្ងប់ មានខ្លួនជាអ្នកដឹង បើលើសលួសចៅសូមអភ័យផងលោកតា ដោយក្ដីគោរពពីចៅ។

