ពិធីបុណ្យអុំទូក ខេត្តក្រចេះ

S
sarou-kh


ទោះពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ បានផ្អាកដំណើរពិតមែន តែតាមបណ្តាខេត្តមួយចំនួន បានរៀបចំពិធីបុណ្យអុំទូក ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យទៅកម្សាន្ត។ បើយោងតាមរបាយការណ៍ដដែល ក្នុងចំណោមទេសចរសរុប មានទេសចរជាតិប្រមាណ ១២ម៉ឺននាក់ និងទេសចរអន្តរជាតិ ប្រមាណ១ពាន់នាក់។ 

នៅថ្ងៃទី១ នៃពិធីបុណ្យអុំទូក ខេត្តក្រចេះ ទទួលបានទេសចរសរុបជាង ៨ពាន់នាក់ ដោយទេសចរជាតិមានចំនួន ៨ ៥០០នាក់ និងទេសចរអន្តរជាតិ ៧៧នាក់។ ចំណែកថ្ងៃទី២ ទេសចរ បានទៅលេងកម្សាន្តព្រឹត្តិការណ៍បុណ្យអុំទូកប្រមាណ ១ម៉ឺននាក់។ ទេសចរជាតិមានចំនួន ១៣ ០០០នាក់ និងអន្តរជាតិ ១៥៩នាក់។ 

ចំពោះថ្ងៃទី៣ ព្រឹត្តិការណ៍បុណ្យអុំទូកខេត្តក្រចេះ ទទួលបានទេសចរជាង៤ម៉ឺននាក់។ ទេសចរជាតិមានប្រមាណ៤ម៉ឺននាក់ និងទេសចរអន្តរជាតិមាន ១១៩នាក់។ ដោយឡែកថ្ងៃចុងក្រោយ ព្រឹត្តិការណ៍នេះទទួលបានទេសចរសរុបជិត ៦ម៉ឺននាក់ ដោយទេសចរជាតិមានជាង៥ម៉ឺននាក់ និងទេសចរអន្តរជាតិមាន ៧៧៦នាក់។ 

Comments