សិល្បៈគឺជាការសម្តែងដើម្បីឲ្យអ្នកមើលចូលចិត្ត វាបង្កប់នូវគុណភាពបីយ៉ាងគឺ
១- ទេពកោសល្យៈ ជាការចូលចិត្តនិងការតស៊ូព្យាយាមឲ្យស្ទាត់ជំនាញ។
២- បង្កប់គំនិតអប់រំៈ គេមើលហើយកើតបញ្ញា ការរស់នៅមានក្តីសុខសន្តិភាព ។
៣- រលករំញ័រដែលផ្សាយចេញពីគំនិតអ្នកសម្តែង គឺឋាមពលចិត្តប្រកបដោយការជឿជាក់ បើគ្មានជំនឿចិត្តទេ ទឹកមុខនិងកាយវិការគ្មានភាពទាក់ទាញអ្នកទស្សនាឡើយ ។
ចាំណា ! មនុស្សទាំងអស់គឺសុទ្ធតែជាសិល្បៈករ ដែលត្រូវដើរតួឲ្យគេចូលចិត្តគ្រប់ៗគ្នា កុំភ្លេចភារៈកិច្ចខ្លួនឯងឲ្យសោះ ! ស្គាល់តួខ្លួនឯងឲ្យច្បាស់ ហើយខំសម្តែងឲ្យស័ក្តិសមទៅ ដើរតួជាប្រពន្ធត្រូវធ្វើម៉េចខ្លះ ដើរតួជាប្តី ជាកូន ជាញាតិ ត្រូវធ្វើម៉េចខ្លះ ទីបំផុតត្រឹមតែជាតួសម្តែងដដែលទេ អត់បានក្លាយទៅជាអ្វីឡើយ ! ។

