ធាតុសំខាន់ៗក្នុងការរស់នៅ !

S
sarou-kh

ធាតុសំខាន់ៗក្នុងការរស់នៅ !
១- ឧស្សាហ៍ព្យាយាម -ស្មោះត្រង់- រឹងមាំមិនទន់ជ្រាយ - សន្សំសំចៃ - អត់ធន់សូ៌ទ្រាំ- កត្តញ្ញូ - ទីបំផុតគឺលះបង់ការមានះប្រកាន់ ។
២- ត្រូវតម៥យ៉ាង ៖
ក- កុំនិយាយពាក្យដែលនាំឲ្យបាក់ទឹកចិត្តខ្លួនឯង(ខ្ញុំអភ័ព្វណាស់ ...)វានាំឲ្យរារាំងសមត្ថភាពយើងទេ ។
ខ- កុំនិយាយថាធ្វើអ្វីមិនបាន វានាំឲ្យខ្លួនឯងទន់ខ្សោយ ហើយបោះបង់ចំណេះដឹងថ្មីៗ ។
គ- កុំប្រើពាក្យថាអស់សង្ឃឹម ពាក្យនេះនិយាយចេញមកនាំឲ្យបាក់ស្រុតកម្លាំងកាយ កម្លាំងចិត្តទេ វាស្រូបទាញតែរលកសញ្ញាអវិជ្ជមានមកឲ្យ ។
ឃ- កុំនិយាយពាក្យខ្ជិលដោយខុសទំនង វាបង្កើតការមិនទទួលខុសត្រូវ ។
ង- កុំនិយាយពាក្យហត់ ព្រោះវាកាត់បន្ថយឋាមពលចិត្ត នាំឲ្យកម្លាំងកាយចុះខ្សោយភ្លាមមួយរំពេច ។ លោកនេះបើគ្មានការតាំងចិត្តឲ្យកើតការព្យាយាមទេ អ្នកនឹងនៅឈរខាងក្រោយពួកមនុស្សដែលមានការតាំងចិត្តជានិច្ច ! ។

Comments