ភាសិតកំសាន្តចិត្ត៖
១- កុំបង្ហាញភាពកំសោយរបស់អ្នក វាមិនបាននាំភាពខ្លាំងមកឲ្យអ្នកទេ ចូរបង្ហាញភាពក្លាហានវិញ(កុំទំលាប់ដើរត្អូញត្អែរពីភាពទន់ខ្សោយរបស់ខ្លួនដាក់អ្នកដទៃ) ។
២- ភាពរឹងមាំមិនអនុញ្ញាត្តិឲ្យពិភពលោកបង្កើតការលំបាកដល់ខ្លួន មិនឲ្យការឈឺចាប់បង្កើតក្តីស្អប់ដល់ខ្លួន មិនឲ្យភាពជូរចត់លួចភាពផ្អែមល្ហែមរបស់ខ្លួន ភាពរឹងមាំតែងប្រើពន្លឺខ្លួនឯងដើម្បីនាំយកអ្នកដទៃចេញពីភាពងងឹត ។
៣- សេចក្តីអាក្រក់វាកើតពីការមិនយល់ចិត្តគ្នាតែពេលខ្លះគេមិនចាំបាច់ត្រូវការហេតុផលក្នុងការចាកចេញនោះទេ ព្រោះដើម្បីភាពរីករាយរបស់គេ។បើបែរមើលក្រោយនាំឲ្យហូរទឹកភ្នែកតើខំបែរធ្វើអី ?ទៅមុខទៀតគង់បានជួបភាពរីករាយទេ !។
៤- ផលិតផលសំខាន់របស់ខួរក្បាលគឺគំនិតឆ្នៃប្រឌិតរបស់មនុស្ស គោលបំណងចុងក្រោយគឺការធ្វើជាម្ចាស់យ៉ាងពេញលេញលើការគិតរបស់ខ្លួនឯង និងលើប្រភពភាវៈរស់របស់ធម្មជាតិនិងតំរូវការរបស់មនុស្សតែប៉ុណ្ណោះ ។

