ជឿជាក់លើសមត្ថភាពខ្លួនឯង

S
sarou-kh

បើអ្នកមានការជឿជាក់លើសមត្ថភាពខ្លួនឯងហើយ ចូរព្យាយាមធ្វើអ្វីដែលខ្លួនពេញចិត្តប្រកបដោយការភ្ញាក់រលឹកចុះ ! ។ ប៉ុន្តែត្រូវចាំថា សេចក្តីស្មោះត្រង់និងការតស៊ូអំណត់អត់ធន់វានាំឲ្យមានការជឿទុកចិត្តនឹងជាហេតុជិតនៃជ័យជំនះ ។ ការជឿទុកចិត្តនាំមកនូវសាមគ្គីធម៌ បើមានសាមគ្គីធម៌ហើយ ចង់ធ្វើអ្វីក៏បានសម្រេចដែរ ។ បើអ្នកជាមនុស្សម៉ត់ចត់ អ្នកមិនត្រូវធ្វើអ្វីចោលពាក់កណ្តាលផ្លូវទេ បើអ្នកជាមនុស្សគ្មានក្នុងគ្មានក្រៅ អ្នកក៏មិនគួរធ្វើអ្វីក្នុងទីងងឹតដែរ !

Comments