ដើរតាមផ្លូវជីវិតដោយមិនចាំបាច់មានហោរប៉ៅ

S
sarou-kh

ដើរតាមផ្លូវជីវិតដោយមិនចាំបាច់មានហោរប៉ៅគឺជាមនុស្សឈ្នះតណ្ហា មានសេរីភាពពិតប្រាកដ កុំចាំបាច់ចងចាំពីអ្វីទាំងអស់ រឿងរបស់ជីវិតវាគ្មានអ្វីប្លែកទេ ! ។ មនុស្សខ្លះគិតថា ខ្លួនឯងគឺជាវិញ្ញាណផ្នែកវិជ្ជមាន ប៉ុន្តែវិញ្ញាណគឺជាសម្បជ្ជញ្ញៈនិងការយល់ដឹង ដើម្បីក្លាយជាសម្បជ្ជញ្ញៈនិងការយល់ដឹង យើងដាច់ខាតត្រូវប្រែក្លាយវាឲ្យត្រឹមត្រូវតាមច្បាប់ ហើយដើម្បីត្រឹមត្រូវតាមច្បាប់ជីវិតត្រូវរួមបញ្ចូលទាំងផ្នែកវិជ្ជមាននិងអវិជ្ជមាននេះឯង ។ ក្នុងរឿងនេះព្រះពុទ្ធបានពន្យល់ថា កុសលាធម្មា អកុសលាធម្មា អព្យាកតាធម្មា អ្វីៗត្រឹមតែជាធម្មៈដែលប្រព្រឹត្តិទៅតាមសភាវៈលក្ខណះរបស់ខ្លួន មានតែសតិនិងបញ្ញាដែលបានអភិវឌ្ឍមកល្អត្រឹមត្រូវតែប៉ុណ្ណោះទើបអាចញ៉ាំងធម្មៈណាមួយឲ្យរីកចម្រើនបាន ។

Comments