រស់បានក៏រស់សិនទៅ នៅមានអីហូបក៏ហូបសិនទៅ អ្វីដែលមិនត្រូវភ្លេចគឺអំពើល្អនិងការផ្សាយបុណ្យកុសល ព្រោះឋិតក្នុងស្ថានភាពនេះកុំគិតអាក្រក់ពីអ្នកដទៃ កុំគិតអាក្រក់ពីខ្លួនឯង គ្មានអ្នកណាដឹងទេថា ថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេ សម្លេងរថយន្តសង្គ្រោះបន្ទាន់លាន់លឺឆ្វាត់ឆ្វែងគ្រប់ទិសទីទាំងយប់ទាំងថ្ងៃ រស់នៅមិនត្រូវមានក្តីប្រមាទឡើយ ! ត្រូវព្យាយាមធ្វើល្អដាក់គ្នាឲ្យបានច្រើនទៅណា ! មើលទៅពិភពលោកនេះ យើងមានពេលមិនច្រើនទេ ! កុំរវល់តែសងសឹកគ្នាអី ។(ចៅៗប៉ាវបាយតាមួយពេលប្រកបដោយទឹកចិត្តមេត្តាចំពោះតា)

