១- ការចេះនិយាយពីរបីភាសា គ្មានអីអស្ចារ្យទេ តែការចេះបិទមាត់មិននិយាយពាក្យឥតប្រយោជន៍ទើបអស្ចារ្យ ។
២- សុភមង្គលដែលបានមកពីការពឹងពាក់គេ វាជាសុភមង្គលក្លែងក្លាយទេ លោកនេះគ្មានសុភមង្គលណាដែលបានមកដោយការមិនបង់ថ្លៃពេលវេលានិងការហូរញើសជោគខ្នងឡើយ ។
៣- ចិត្តដែលយល់ដឹងពីតម្លៃទឹកភ្នែកខ្លួនឯង ប្រសើរជាងមិត្តដែលស្គាល់តែស្នាមញញឹមរបស់អ្នក ។

