ខាងក្រោមនេះ អាចថាជួយអ្នកពេលដែលកំពុងតែស្មុគស្មាញ លំបាកក្នុងចិត្ត៖
- ចូរសម្រាក់កាយហើយបើកចិត្តឱ្យទូលាយ មើលធម្មជាតិនៅជុំវិញខ្លួនយើងអោយបានច្រើន។
- ពេលហត់នឿយហើយអស់សង្ឃឹមត្រូវតែញញឹមហើយប្រាប់ខ្លួនឯងថា ថ្ងៃស្អែកនៅមានជានិច្ច។
- ត្រូវគិតថាក្នុងលោកមួយនេះមិនមែនមានតែយើងទេដែលលំបាក អ្នកដទៃក៏លំបាកដូចយើងដែរ។
- ត្រូវគិតថា ថ្ងៃនេះយើងលំបាក មិនប្រាកដថា ថ្ងៃស្អែកនៅតែលំបាកនោះទេ បើយើងមិនបោះបង់វាចោល។
- ចូរដាក់ដៃលើទ្រូង ហើយសម្លឹងមើលទៅឆ្ងាយ ជីវិតមានសុខ មានទុក្ខ មានលំបាក មានស្រួលជារឿងធម្មតា សំខាន់យើងមិនបោះបង់វាចោល ហើយបន្តធ្វើវាជារឿយៗ មានពាក្យមួយបាននិយាយថា មោទនភាពរបស់មនុស្សដួលហើយចេះងើបឡើងវិញ។

