សញ្ញាបញ្ជាក់ថា ព្រះធម៌កំពុងតែធ្វើការគ្រប់គ្រងរក្សាក្នុងចិត្តអ្នក ៖
លែងសូវប្រកាន់ក្នុងម្ហូបអាហារ មានអីហូបនឹង លែងចង់ពោលពាក្យថា ឆ្ងាញ់ ! លែងសូវទើសជាមួយអ្នកដទៃ ផ្លូវកាយ ផ្លូវចិត្តលែងសូវមានការឈឺចាប់ដូចមុន(បីតិ សុខៈចំរើនឡើង) មានចក្ខុវិស័យទប់ទល់ជាមួយបញ្ហាទុក្ខសោក មានប្រតិកម្មចិត្តវិជ្ជមានក្នុងការឆ្លើយតបជាមួយការប្រមាទមើលងាយមើលថោកបានល្អខុសពីមុន ផ្លូវចិត្តកំពុងតែពង្រីកទៅរកការភ្ញាក់រលឹក ផ្តាច់ចេញពីការភ័យខ្លាច ការព្រួយបារម្ភច្រើន ការធ្លាក់ទឹកចិត្ត ការកាចឆេវឆាវ ក្រោកឈរឡើងលែងចាញ់បោកគំនិតអាក្រក់ខ្លួនឯង ចេះតិះដៀលខ្លួនឯង ព្យាយាមទំលាក់ការមានះប្រកាន់ ចេះបំបាក់អំនួតនិងភាពក្រអឺតក្រទមខ្លួនឯង ចេះឲ្យតំលៃអ្នកដទៃ លែងខ្វល់ខ្វាយជាប់ជំពាក់ជាមួយនយោបាយពិភពលោក « នៅពេលមនុស្សម្នាក់ៗ ក្លាយទៅជាអ្នកយក នោះពិភពលោកក្លាយទៅជាការពិត ជាធម្មតា » ចិត្តចេះព្រម លែងននះននាលដូចពីមុន ។ ឋាមពលចិត្តពង្រីកទៅរកក្តីមេត្តា ច្រើនជាងការខឹងស្អប់ ការខ្ពើមរអើមនិងការបែងចែក គេប្រឹងស្វែងរកតែវិធីធ្វើឲ្យស្ងប់ស្ងាត់ផ្លូវចិត្ត ទីបំផុត គេដឹងពីដំណើរការប្រែប្រួលក្នុងការគិតគ្រប់ពេលវេលា ! ។ តើអ្នកមានការប្រែប្រួលខ្លះទេ ក្រោយពីការគោរពរាប់អានព្រះធម៌ ?

