សីល សមាធិ បញ្ញា ជាផ្លូវចេញចាកទុក្ខ !

S
sarou-kh

សីល សមាធិ បញ្ញា ជាផ្លូវចេញចាកទុក្ខ ! សូមអនុមោទនា !សេចក្តីស្លាប់គឺជាផ្លូវរបត់មួយនៅក្នុងទន្លេនៃវដ្តសង្សារ ។ សេចក្តីស្លាប់ហាក់ដូចជាទីបពា្ចប់ នៃដំណើរហូរទៅ របស់វដ្តសង្សារ ហើយវាពិតជាចប់ដូច្នេះមែន បើនិយាយអំពីព្រះអរហន្ត ឬព្រះពុទ្ធ ដែលជាអ្នករួចរំដោះ ពេញបរិបូរណ៍ ។ ប៉ុន្តែចំពោះមនុស្សធម្មតា ដំណើរហូរទៅនៃវដ្តសង្សារនេះនៅ តែហូរបន្តទៀត ទោះបីក្រោយពេលស្លាប់ក៏ដោយ ។ សេចក្តីស្លាប់បានបពា្ចប់សកម្មភាពរបស់ជីវិតមួយ ហើយពេលបន្ទាប់ក៏ចាប់ផ្តើមឡើងសម្រាប់ជីវិតថ្មីមួយទៀត ។ មួយផ្នែកគឺជាពេលចុងបង្អស់របស់ជីវិតនេះ មួយផ្នែកទៀតជាគឺជាពេលដំបូងបង្អស់ នៃជីវិតបន្ទាប់ ។ សេចក្តីស្លាប់ដូចជាព្រះអាទិត្យ ដែលលិចហើយរះភ្លាមឡើងវិញ ដោយគ្មានភាពងងឹតនៅចន្លោះឡើយ ឬមួយដូចជាការបពា្ចប់ចំពូកមួយនៅក្នុងវដ្តសង្សារ ហើយចំពូកមួយទៀតនៃជីវិតក៏ចាប់ផ្តើមឡើងនៅពេលបន្ទាប់នោះទៀត ។ សូម្បីបានស្លាប់ទៅហើយ តែតណ្ហាមិនបានស្លាប់ទៅទេ វាត្រូវទៅតាមអ្នកបំរើដែលស្មោះត្រង់ជាមួយវាជានិច្ច លុះកើតមកហើយក៏ក្លាយជាកញ្ជះតណ្ហាសារជាថ្មីម្តងទៀត បង្កើតជាវដ្តៈមិនមានទីបំផុត ! ។

Comments