ចង់ស្វែងរកចំណេះដឹងត្រូវពឹងលើការឧស្សាហ៍ព្យាយាម ចង់ស្វែងរកបញ្ញាត្រូវពឹងលើបញ្ហាក្នុងជីវិត មនុស្សបើការរស់នៅគ្មានបញ្ហាសោះ គឺជាមនុស្សអប្បបញ្ញាហើយ ។ជួបឧបសគ្គកាន់តែធំសាងមនុស្សឲ្យកាន់តែរឹងមាំ មនុស្សទន់ខ្សោយសូម្បីតែរឿងស្នេហាកំប៉ិកកំប៉ុកក៏ដួលរលំក្រោកមិនរួចដែរ ! ។ ទស្សនៈវិជ្ជាជួយឲ្យមនុស្សចេះផ្លាស់ប្តូរការគិត ជួយឲ្យជីវិតឈ្នះឧបសគ្គនិងការលំបាកគ្រប់បែបយ៉ាង ហេតុនេះមនុស្សដែលមិនស្រឡាញ់ទស្សនៈវិជ្ជា គឺដូចជាមិនស្រឡាញ់ការរស់នៅដូច្នោះដែរ ។គឺទស្សនៈវិជ្ជានេះតែប៉ុណ្ណោះ ដែលអាចបង្កើតជាកំពូលមនុស្សក្នុងលោកបាន ! តើអ្វីទៅជាទស្សនៈវិជ្ជា ? អានសៀវភៅឲ្យច្រើនហើយពិចារណាផងទៅដឹងហើយ ! ព្រោះខ្លឹមសារទស្សនៈវិជ្ជាគឺមាននៅក្នុងសៀវភៅនោះឯង ។

