យើងអាចធ្វើសមាធិ

S
sarou-kh

យើងអាចធ្វើសមាធិ ចិត្តចុះស្ងប់យ៉ាងជ្រៅបានព្រោះតែយើងដឹកនាំជីវិតប្រកបដោយសីលធម៌ នៅពេលជីវិតយើងមានសីលទ្រទ្រង់ហើយ យើងកសាងជំហានផ្សេងទៀតនៃភាពបរិសុទ្ធនៅក្នុងគំនិតរបស់យើងផងដែរ ។ បន្ទាប់មកយើងអាចបណ្ដុះគំនិតក្នុងការប្រមូលផ្តុំហើយអាចលះបង់ការមានះប្រកាន់ខ្លួនយើងដោយសមាធិនិងវិបស្សនា ។ កាលណាយើងដឹកនាំជីវិតប្រកបដោយសីលធម៌កាន់តែច្រើនហើយយើងកាន់តែសមាធិបានកាន់តែច្រើនឡើងនោះយើងនឹងចូលទៅកាន់មគ្គផលដែលអាចជួយរំដោះយើងចេញពីសំបុកកើតស្លាប់និងវដ្តៈទុក្ខហើយអាចផ្តល់ភាពសប្បាយរីករាយដល់និព្វាន ហេតុរបស់និព្វានគឺសីល សមាធិ បញ្ញា ហេតុខុសពីនេះមិនដល់និព្វានទេ ។

Comments