ឪពុកទៅកាន់កូនប្រុស

S
sarou-kh

.កូនប្រុស, កុំបង្ករហិង្សារលើប្រពន្ធ។ ការឈឺចាប់លើរាងកាយរបស់នាង មិនស្មើនឹងផ្លូវចិត្តដែលខូចខាតទេ។ ហើយកូននឹងពិបាករស់នៅជាមួយមនុស្សស្រីដែលមានរបួសផ្លូវចិត្តមិនខាន។

.កូនប្រុស, ប្រសិនបើកូនរៀបការរួច ហើយកូនធ្វើខ្លួនដូចនៅលីវ កូនប្រាកដជានៅលីវម្តងទៀត។

.កូនប្រុស, កាលពីមុន មនុស្សប្រុសមានប្រពន្ធច្រើន កូនច្រើន គឺដោយសារតែយើងមានស្រែច្រើនដើម្បីធ្វើ ឥលូវស្រែគឺសល់តិចតួច អញ្ចឹងហើយគួរតែរក្សាប្រពន្ធឲ្យបានជាប់។

.កូនប្រុស, កន្លែងដែលម៉ែឯង និងឪជួបគ្នាដើម្បីញាុំបាយគ្រាន់តែដើមឈើមួយដើមទេ មិនមែនដូចសព្វថ្ងៃ មានភោជនីយ៍ដ្នាននោះទេ តែកូនត្រូវចាំ ចំណងរបស់ម៉ែនិងពុកជាប់លាប់គ្នាខ្លាំងជាងអ្នកនៅក្នុងភោជនីយ៍ដ្នាន។

.កូនប្រុស, កុំកិបគេងលុយទៅមនុស្សស្រីរាងស្អាតទាំងនោះពេលដែលកូនមាន ពួកនោះវាមិនធ្លាប់ដឹងថាលុយពិបាករកប៉ុនណាទេ។ កូនត្រូវចំណាយលុយលើមនុស្សស្រីម្នាក់ដែលតែងតែរុញកូនទៅដល់គោលដៅតាំងពីបាតដៃទទេមក។
 
 
 

Comments

សួស្តីបង​

អត្ថបទនេះចំលងពី​ https://m.facebook.com/7khmer/photos/a.570107743128993/689444461195320/?type=3

សូមបងចូលរួមសរសេរអត្ថបទមិនចំលង​ពីប្រភពណាមួយ។ អរគុណ