ខុសហើយខុសឆ្ងាយហៅលែងលឺទៀត បើសិនជាអ្នក ជាបុគ្គលដើរតាមគន្លងមាគ៌ា ព្រះពុទ្ធសមណគោតមបរមគ្រូន័យយើង គឺព្រះអង្គបានសម្ដែងធម៌ថា ធម្មជាតិនេះ មិនមាន ការកើតឡើងវិញដូចអ្នកគិតឡើយ មានរូបហើយបាក់បែករំលាយខណ្ឌទៅ គឺជាដំណើរវដ្តៈដែលចាត់ចែងតាមច្បាប់ធម្មជាតិជាអ្នករៀបរយ ដឹងថាស្លាប់ហើយកើតឡើងវិញក៏ខុស ដឹងថាកើតក៏ខុស មិនមានកើតមិនមានស្លាប់ គឺមានតែ បែកធ្លាយខណ្ឌចាស់និងបន្តនូវធាតុថ្មី ទៅតាមកម្មដែលសត្វបានប្រព្រឹត្តរៀងៗខ្លួន បើសិនជាមនុស្សយល់ថាស្លាប់ហើយកើតឡើងវិញទាំងអស់ នោះពិភពលោកនេះ មិនដឹងជាមានភាពវឹកវរ គ្រោះភ័យអន្តរាយយ៉ាងណាទេ បើចិត្តចង់បានមកអញច្រើនអនេក លោភៈ ទោសៈ មោហៈ ពេញក្នុងលោកិយ។ខាងលើនេះជាទិដ្ឋិរបស់មិត្តព្រះធម៌ តើអ្នកយល់យ៉ាងណាដែរ ?

