ការធ្វើខ្លួនឲ្យជាទុក្ខលំបាក

S
sarou-kh

កាល​ព្រះ​សម្មាសម្ពុទ្ធ​បាន​ត្រាស់​ដឹង​ជា​លើក​ដំបូង ទ្រង់​បាន​សំដែង​ធម៌​អំពី​ប្រយោជន៍​ក្នុង​ការ​ត្រេក​អរ និង​ប្រយោជន៍​ក្នុងការរំលត់​ទុក្ខចំពោះបញ្ចវគ្គីយ៍៖
ម្នាលភិក្ខុ​ទាំងឡាយ មាគ៌ា​ឈាន​ដល់កាន់ភាព​ត្រេកត្រអាល​ជា​ផ្លូវ​ស្រួល ផ្លូវ​ធូររលុង ធ្វើចិត្តឲ្យជាប់ក្នុងកាម(កាមៈសុខោល្លិកានុយោគ) ការធ្វើខ្លួនឲ្យជាទុក្ខលំបាក​ ការធ្វើបាបកាយគឺ​ជា​ផ្លូវ​តប់ប្រមល់(អត្តកិល្លៈមថានុយោគ) ផ្លូវ​ទាំង​ពីរ​នេះ​ជា​ផ្លូវ​អម ជាផ្លូវថោកទាប មិនមែនប្រព្រឹត្តិទៅដើម្បីការត្រាស់ដឹងឡើយ ...។ អដ្ឋង្គិកមគ្គ ជាមជ្ឈិមបដិបទា ទើបជាផ្លូវទៅកាន់ការត្រាស់ដឹងយ៉ាងពិតប្រាកដ !

Comments