ខន្ធ៥ជាអនត្តាព្រោះមានលក្ខណះ៥យ៉ាង
១- មិនមែនតួខ្លួនៈ ព្រោះប្រព្រឹត្តិទៅតាមហេតុបច្ច័យ ។
២- មិននៅក្រោមអំណាចបង្គាប់បញ្ជាមិនបាន ។
៣- ជារបស់ទំនេរ ដែលមច្ចុអាចមកយកបានគ្រប់ពេលវេលា ។
៤- ជារបស់អស់ទៅសូន្យទៅ ជារបស់សោះសូន្យទទេរ ។
៥- មិនមានម្ចាស់ ជារបស់ខ្ចីគេ ។
បុគ្គលឯណា បានឃើញច្បាស់ពីខន្ធ៥តាមសភាពពិតបែបនេះ រមែងអស់ការប្រកាន់ក្នុងសង្ខារដែលមិនមែនតាមប្រាជ្ញាឈ្លាសវៃ គឺឃើញតាមសភាពចិត្តចុះស្ងប់យ៉ាងជ្រៅក្នុងសមាធិដ៏មានជំរៅ(ចតុត្ថឈាន) រមែងបាននូវវិមោក្ខឈ្មោះថា សុញ្ញតវិមោក្ខ បាននូវនិព្វានឈ្មោះថា សុញ្ញតនិព្វានដោយន័យយ៉ាងនេះឯង ។

