ពេលយើងចំណាយពេលគិតសងសឹកនឹងនរណាម្នាក់ គិតពីភាពគុំគួន ពេលនោះគឺយើងកំពុងតែព្យាយាមធ្វើបាបខ្លួនឯងទៅវិញទេ ព្រោះបាត់បង់ភាពស្ងប់សុខរបស់ចិត្ត វាគឺជាការដុតបំផ្លាញសេចក្តីសុខរបស់ខ្លួនឯង ហើយធ្វើឲ្យអ្នកដែលយើងស្អប់កាន់តែមានភាពប្រសើរឡើង។ហេតុអីយើងមិនគិតកំចាត់សត្រូវដោយការបង្កើតមិត្តជំនួសវិញទៅ?។ចំពោះពាក្យរិះគន់ ពាក្យបង្អាប់បន្តុះបន្ទាបបន្ថោក ទោះគេពោលយ៉ាងណាក៏យើងមិនអាចក្លាយជាមនុស្សអាក្រក់ មនុស្សទាបថោកតាមតែពាក្យគេថានោះទេ ។ រវាងអ្នកធ្វើល្អនិងអ្នកធ្វើអាក្រក់ចំពោះយើង គឺមានប្រយោជន៍ទាំងពីរ ព្រោះមួយនឹងបានជាទីពឹងចំពោះយើង ឯមួយទៀតគឺជួយឲ្យយើងបានក្លាយជាមនុស្សរឹងមាំ បើយើងចេះសំលឹងមើលពិភពលោកដោយទស្សនះបែបនេះ ចិត្តយើងនឹងបានសប្បាយរីករាយជាមិនខាន ពេញមួយជីវិតរបស់យើងរស់ក្នុងភាពមិនមានសត្រូវជារៀងរហូត ។ រវាងប្តីប្រពន្ធ
គេថាអ្នកជាមនុស្សល្អ ព្រោះអ្នកចេះស្តាប់តាមគេគ្រប់យ៉ាង មិនមានះមិនតវ៉ាទាមទារ ឥឡូវអ្នកនៅតែជាមនុស្សល្អសម្រាប់គេដដែល ប៉ុន្តែអ្នកបែរជាកើតជម្ងឺឈឺក្បាលដេកមិនលក់ ឈឺក្រពះពោះវៀន ព្រោះតែខំធ្វើជាមនុស្សល្អសម្រាប់គេតទៅទៀត ។អស្ចារ្យមែន ! គិតទៅតំលៃនៃភាពធ្វើជាមនុស្សល្អនេះ វាពិតជាមានតំលៃថ្លៃពិតមែន ។ មនុស្សខ្លះចូលចិត្តមើលឃើញចំណុចខ្វះខាតរបស់អ្នកដទៃ តែមិនអាចប្រឈមមុខនឹងចំណុចខ្វះខាតរបស់ខ្លួនឯងបានឡើយ។មានមនុស្សតិចណាស់ដែលចេះយល់ចិត្តអ្នកដទៃនៅពេលមើលឃើញគេមានចំណុចខ្វះខាត ហើយហ៌ានទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួនឯង ។

