សម្ព័ន្ធស្នេហាវែងឆ្ងាយ ព្រោះតែមនុស្សពីរនាក់បានជ្រើសរើសយកវាហើយនាំគ្នាថែទាំរក្សាទុក គេខំប្រយុទ្ធតស៌ូដើម្បីការពារវា ហើយធ្វើអ្វីៗដើម្បីវា គេមិនខ្វល់ពីការទាស់ចិត្ត គឺដឹងតែពីស្រឡាញ់និងការពារគ្នា ព្រោះរយះពេលនេះគ្មានអ្នកណាម្នាក់អាចដឹងបានថា វានឹងត្រូវបានបញ្ចប់ដូចម្តេចនោះទេ ! ។ គេគ្មានការស្តាយក្រោយចំពោះការសម្រេចចិត្ត ព្រោះតែឋាមពលនៃសេចក្តីស្រឡាញ់មិនចេះសាបសូន្យពីក្នុងបេះដូងរបស់ពួកគេម្តងណាឡើយ ! ។ ភាពរង្គោះរង្គើត្រូវបានជួសជុល ដោយការចែករំលែកសេចក្តីស្រឡាញ់ ដាក់មានះម្នាក់បន្តិច ហើយតាំងចិត្តឈប់ឈ្លោះប្រកែក រំលឹកតែរឿងល្អដាក់គ្នា បំភ្លេចចោលរឿងឈឺចាប់ ជំលោះគឺជារឿងដែលអត់បានការ តាំងចិត្តរួបរួមគ្នាដើម្បីសាងភាពរីកចំរើនដល់គ្រួសារ ព្យាយាមចាប់កំហុសខ្លួនឯង និងឈប់មានការបែងចែក ! ។

