មួយឆ្នាំដើម្បីសម្រេចបំណងប្រាថ្នា

S
seang
វាដូចជាថ្ងៃដែលរវល់ ខែដែលរវល់ ឆ្នាំដែលរវល់ និង ជាជីវិតដែលរវល់ ។ ខ្ញុំមកទីនេះមិនជជែកលើភាពជោគជ័យ ការងារ ភាពមានបានអ្វីទេ ព្រោះជីវិតដែលរវល់វាគួរណាស់តែគ្រប់គ្រាន់សម្រាប់ពួកយើង ។ 

៣៦៥ថ្ងៃ បានកន្លងផុតទៅ ។ ពេញមួយឆ្នាំដែលយើងបានចំណាយការរស់នៅ ដើម្បីសម្រេចបំណងប្រាថ្នា ។ ជីវិតមិនបានធូរស្រាល ទោះជាជោគជ័យក៏នៅតែតឹងតែង និង ហត់នឿយដដែល ។ 

ការពិតការដាក់បំណងប្រាថ្នានៅមួយកន្លែង ហើយអង្គុយញុំាតែក្តៅមួយពែងដោយគ្មានការគិត គឺជាការលំបាកមួយ ។ អាចទេ បើពួកយើងអាចសម្រាកបែបនេះ ដើម្បីរកឱ្យឃើញថាជីវិតមិនត្រូវការច្រើនពេកទេ យើងមានច្រើននិងលើសពីអ្វីដែលរាងកាយនេះត្រូវការច្រើនណាស់ទៅហើយ ។ 

Credit : មានសង្ឃឹម


Comments