នៅពេលដែលយើងចាប់ផ្តើម ចេះរកប្រាក់ចំណូលដោយខ្លួនឯង

S
seang
នៅពេលដែលយើងចាប់ផ្តើម ចេះរកប្រាក់ចំណូលដោយខ្លួនឯង យើងក៏ចាប់ផ្ដើមចេះប្រៀបធៀប រវាងប្រភពចំណូលខ្លួនឯងនិងប្រភពចំណូលអ្នកដទៃ ដែលពេលខ្លះយើងគិតថាអ្នកដទៃរកមួយថ្ងៃស្មើនឹងយើងរកមួយឆ្នាំ ហើយការប្រៀបធៀបរបៀបនេះវាបានធ្វើឲ្យយើងមានអារម្មណ៍ថា ខ្លួនឯងពិតជាអន់ខ្លាំងណាស់ ដែលរកប្រាក់ចំណូលចាយស្ទើរតែមិនគ្រប់។ ប៉ុន្តែកុំពិបាកចិត្តអីមនុស្សម្នាក់ៗ មានមុខជំនាញនិងសមត្ថភាពផ្សេងៗគ្នា យើងគួររីករាយនូវអ្វីដែលយើងទទួលបានចេញកម្លាំងផ្ទាល់ខ្លួន ហើយរស់នៅឲ្យសមតាមសមត្ថភាព និងលទ្ធភាពនៃប្រាក់ចំណូលរបស់ខ្លួន។ យើងមិនគួររស់នៅតាមរបៀបអ្នកដទៃនោះទេ ពីព្រោះពួកគេរកចំណូលខុសពីយើង និយាយបែបនេះ មិនមែនមិនឲ្យយើងចាយវាយហ៊ឺហានោះទេ ប៉ុន្តែត្រូវចេះរស់នៅឱ្យស្របតាមជីវភាពជាក់ស្តែង ហើយខិតខំដាក់គោលដៅអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីមានឱកាសរកចំណូលបានកាន់តែច្រើននាពេលអនាគត។

#ពុយស៊ីដេត

Comments