ជីវិតចាប់ផ្តើមយល់ នៅពេលមានអាយុកាន់តែច្រើន!
១- “ ពេលវេលានៃជីវិត “ របស់យើង
នឹងថយចុះជារៀងរាល់ថ្ងៃ គួរឈប់ស្តាយអាល័យ
អតីតកាល ។
២- “ សុភមង្គល “ មិនមែនកើតមានឡើង
មកពីយើងមានប៉ុនណា ប៉ុន្តែវាអាស្រ័យលើ
យើងចេះស្កប់ស្កល់នៅពេលណា ។
៣- “ មានជួប មានព្រាត់ប្រាស “ វា
គឺជារឿងធម្មតា ដែលត្រូវតែកើតឡើងចំពោះ
មនុស្សគ្រប់រូប ។ ហ្វឹកហាត់ឲ្យវាធ្លាប់ ថ្ងៃណាមួយ
វាប្រាកដជាមករកយើង ។
៤- អ្វីមួយដែលយើង “ មិនអាចគ្រប់គ្រង
វាបាន “ អ្វីទាំងនោះកំពុងបង្រៀនដល់យើង
ឲ្យចេះដោះលែង ។
៥- អ្នកណាអួតអ្វី ក៏ជារឿងរបស់គេ
វាគឺជា “សិទិ្ធរបស់គេ “ យើងត្រឹមតែ
រក្សាចិត្តរបស់យើងឲ្យបាន គឺកុំទៅ
ច្រណែនគេ នោះគ្រប់គ្រាន់ទៅហើយ ។
៦- “ គ្មានអ្នកណាម្នាក់ពូកែទៅគ្រប់រឿង
ហើយក៏គ្មានអ្នកណាម្នាក់អាក្រក់ទៅគ្រប់រឿងដែរ
យើងមានទាំងរឿងពូកែ និងមិនពូកែឆ្លាស់គ្នា ។
៧- កុំគិតច្រើនខ្លាំងពេកថ្ងៃនេះ ពីព្រោះ
មិនដឹងថាយើងនឹងអាចរស់នៅដល់ពេលណា
ធ្វើវាឲ្យល្អ ហើយដោះលែងទៅ ក៏គ្រប់គ្រាន់ហើយ ។
៨- កុំទុកអារម្មណ៍មិនល្អនៅក្នុង
ខ្លួនតែម្នាក់ឯង រៀនបញ្ចេញវាមកខ្លះ ។
៩- ថ្ងៃណាដែលយើងបានប្រសើរ
កុំមើលងាយមើលថោកអ្នកណាម្នាក់
ព្រោះមិនដឹងថាថ្ងៃណាយើងនឹងបរាជ័យដូច
គេដែរ ។
១០- ជីវិតគ្មានគោលដៅទេ
ចូររស់នៅជាមួយពេលវេលាបច្ចុប្បន្ន
កុំមានក្តីកង្វល់ពីគោលដៅ ពីព្រោះពេលខ្លះ
វាប្រហែលមិនមានពិត ។
១១- “ យើងមកខ្លួនទទេ ទៅវិញខ្លួនទទេ
កុំទៅសង្ឃឹមច្រើនពីជីវិត ថ្ងៃណាមួយ
យើងក៏ត្រូវស្លាប់ ការមានដង្ហើមដកនៅពេលនេះ
ហើយធ្វើអ្វីៗដែលល្អ អស្ចារ្យបំផុតហើយ ។ ៚
ប្រភព ៖ Lim Sothy

