អត់លុយតែចង់ហឺហារ ?
បេីមិនទាន់មានលុយច្រេីនកុំចង់ហឺហារ 🙏 អ្នកខ្លះមានលុយតែ ៧-៨ ម៉ឺនដុល្លារ តែចង់ជិះឡានតម្លៃ ២០ម៉ឺនដុល្លារជាង សុខចិត្តទៅរកអ្នកលក់ឡានណាដែលស្គាល់គ្នាងាយស្រួលគេអោយជំពាក់ ។ លុះជិះបានមួយរយៈពេលខ្លី គ្មានសមត្ថភាពរកលុយសងអ្នកលក់ឡាន យកឡានទៅលក់វិញ ម្ចាស់ហាងឱ្យខាត បែរជាស្រែកឡាំប៉ាថាឱ្យខាតច្រេីនម្ល៉េះ ស្គាល់គ្នាសោះ ? តាមពិតទៅឡានថ្លៃៗ បេីយេីងទិញជិះគឺខាតច្រើនណាស់ ឡានកាន់តែថ្លៃខាតកាន់តែច្រេីន ។ ឡានខ្លះខាតរហូតដល់ ៣០% ៤០% ៥០% ក៏មាន។
ដូច្នេះ បេីមិនទាន់សល់លុយច្រេីន កុំទាន់ចង់ហឺហា បេីចង់ហឺហា ប្រឹងធ្វើការរកលុយសិន ពេលមានលុយច្រេីន ចង់ហឺហាក៏មិនទាន់ហួសពេលដែរ ។ បេីជិះឡានថ្លៃៗតែជំពាក់បំណុលគេ ដេកមិនលក់ទេ មានលុយប៉ុនណាទិញជិះប៉ុននោះទៅ អ្វីៗដែលធ្វើទៅបានស្របតាម សមត្ថភាព និង លទ្ធភាពរបស់យេីងកក់ក្តៅជាង ។
Credit: PVN (Fb)

