មេរៀនដែលខ្ញុំរៀនបាននៅក្នុងអាយុ២២ឆ្នាំ 💜
១- កុំសើចចំអកចំពោះកំហុសឆ្គងរបស់អ្នកដទៃ។ អ្នកនឹងមិនដឹងថាថ្ងៃណាមួយដល់វេនរបស់អ្នកម្តងវិញទេ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ហើយគ្រប់គ្នាសុទ្ធតែមានរឿងរ៉ាវរបស់គេរៀងៗខ្លួន។
២- ប្រសិនបើមាននរណាម្នាក់ប្រាប់រឿងសម្ងាត់របស់គេមកកាន់អ្នក អ្នកត្រូវប្រាកដចិត្តថា អ្នកនឹងថែរក្សាវាឱ្យបានល្អ
បំផុត។ បើសិនថ្ងៃណាមួយអ្នកឈប់និយាយរកគ្នា វាមិនមែនមានន័យថាអ្នកត្រូវតែនិយាយរឿងអតីតកាលមិនល្អរបស់គេទេ។
៣- លុយពិតជាសំខាន់ណាស់ ប៉ុន្តែវាមិនមែនជាគ្រប់យ៉ាងក្នុងជីវិតនោះទេ។ ការគោរព ភាពស្មោះត្រង់ និងភាពមានទំនួលខុសត្រូវ គឺជាគុណតម្លៃរបស់មនុស្ស។
៤- ចូរព្យាយាមស្វែងយល់ពីមនុស្សដែលនៅជុំវិញខ្លួនអ្នក ប្រសិនបើគេមិនបានប្រាប់រឿងសម្ងាត់ ឬរឿងរ៉ាវផ្សេងៗដល់អ្នក ចូរកុំព្យាយាមចង់ដឹងរឿងគេពេកអី។ មនុស្សគ្រប់គ្នាសុទ្ធតែមានហេតុផលនិងការលំបាករៀងៗខ្លួន។
៥- នៅពេលដែលអ្នកទទួលបានការអប់រំ និងមានគោលដៅវែងឆ្ងាយ។ គោលដៅធ្វើឱ្យអ្នកបន្តទៅមុខជានិច្ច ហើយចំណេះដឹងជួយឱ្យអ្នកមានទំនុកចិត្តលើខ្លួនឯង។
៦- អ្វីគ្រប់យ៉ាងមិនមែនសុទ្ធតែត្រូវបង្ហាញលើបណ្តាញសង្គមនោះទេ។ គ្រប់គ្នាមិនមែនសុទ្ធតែរីករាយជាមួយភាពជោគជ័យរបស់អ្នកទេ។ អ្នកមិនអាចដឹងថាអ្នកណាល្អនឹងអ្នកពិតប្រាកដនោះទេ។
៧- ប្រសិនបើគ្មានហេតុផលណាមួយច្បាស់លាស់ទេ ចូរកុំបង្កជម្លោះជាមួយរឿងរ៉ាវតូចតាច។ ចូរធ្វើល្អជាមួយមនុស្សគ្រប់គ្នាតាមដែលអាចធ្វើទៅបាន។ ពីព្រោះនៅថ្ងៃណាមួយអ្នកបរាជ័យ ទោះមនុស្សទាំងនោះមិនជួយអ្នក ក៏ពួកគេមិនធ្វើបាបអ្នកដែរ។
៨- អ្នកទទួលស្គាល់កំហុសដែលខ្លួនបានធ្វើ។ គ្មាននរណាម្នាក់ធ្វើត្រូវគ្រប់ពេលនោះទេ។ យើងគួររៀនសូត្រពីកំហុស និងបទពិសោធន៍ ពីព្រោះវាគឺជារបៀបដែលយើងអាចអភិវឌ្ឍខ្លួនយ៉ាងពិតប្រាកដ។
៩- រៀនសម្របខ្លួនជាមួយស្ថានភាពលំបាក។ នៅពេលដែលអ្នកខិតខំធ្វើអ្វីមួយ ហើយប្រសិនបើអ្នកទទួលបរាជ័យនោះអ្នកនឹងអាចធ្វើវាម្តងទៀត។ ប៉ុន្តែវាមានបន្ទាត់ខណ្ឌតូចមួយរវាងការខិតខំធ្វើការខ្លាំង និងការមិនខិតខំខ្លាំងហើយនៅតែទទួលបរាជ័យ។
១០- កុំព្យាយាមធ្វើរឿងគ្រប់យ៉ាងក្នុងពេលតែមួយ ពីព្រោះជីវិតយើងមានពេលវេលាច្រើនទៀត។ អ្នកមានពេលច្រើនណាស់ក្នុងការធ្វើរឿងទាំងនោះ ដូច្នេះចូរអត់ធ្មត់បន្តិចទៀតទៅ ព្រោះលទ្ធផលនិងរបស់ល្អត្រូវការពេលវេលា។
ប្រភពអត្ថបទ៖ 11pm thought
ប្រែសម្រួលដោយ៖ ពុយ ស៊ីដេត
រូបភាព៖ Pinterest

