សៀវភៅល្អមួយក្បាល ស្មើនឹងមិត្តល្អ១០០នាក់ ប៉ុន្តែមិត្តល្អម្នាក់ក៏អាចស្មើនឹងបណ្ណល័យមួយដែរ

S
seang
លោក អាប់ដុល កាឡាំ បាននិយាយថា “សៀវភៅល្អមួយក្បាល ស្មើនឹងមិត្តល្អ១០០នាក់ ប៉ុន្តែមិត្តល្អម្នាក់ក៏អាចស្មើនឹងបណ្ណល័យមួយដែរ”។ មិត្តល្អ មិត្តស្មោះត្រង់ ពិតជាមានតម្លៃធំធេងណាស់សម្រាប់ជីវិតរបស់យើង។
 
មិត្តពិតប្រាកដគេមិនត្រឹមតែអាចចែករំលែកចំណេះដឹង បទពិសោធដល់យើងប៉ុណ្ណោះទេ គេថែមទាំងអាចជួយលើកទឹកចិត្ត រកដំណោះស្រាយ ផ្ដល់ជាថវិកា ជួយយើង និងណែនាំយើងទៅរកមាគ៌ាជីវិតដ៏ប្រសើរថែមទៀតផង។ 

ដើម្បីទទួលបានមិត្តល្អ យើងត្រូវមានធាតុល្អក្នុងខ្លួនជាមុនសិនហើយដើម្បីទទួលបានមិត្តស្មោះត្រង់ យើងក៏ត្រូវធ្វើជាមនុស្សស្មោះត្រង់ជាដំបូងដូចគ្នាដែរ។ កុំរាប់អាននរណាម្នាក់ ដោយសង្ឃឹមថាខ្លួនអាចពឹងពាក់គេទៅថ្ងៃអនាគត តែត្រូវរាប់អានគេដោយគិតថា ខ្លួនអាចក្លាយជាទីពឹងសម្រាប់ជីវិតគេទៅថ្ងៃអនាគតទើបជាការប្រសើរហើយការគិតបែបនេះទើបយើងអាចរកបានមិត្តពិតប្រាកដសម្រាប់ជីវិតបាន។

Cr : Sidet

Comments