មានពេលមួយសម្លាញ់របស់ខ្ញុំបានសួរថា ៖
តើឯងអាចប្រាប់ខ្ញុំបានទេពីរបៀបដែលមនុស្សម្នាក់ស្រឡាញ់ឯងពិតប្រាកដ?
ខ្ញុំបានឆ្លើយថា ៖ ប្រហែលជាអ្នកគ្រាន់តែមានអារម្មណ៍ដឹងតាមរយៈសកម្មភាពដែលគេបានធ្វើមកលើអ្នក។
សម្លាញ់ខ្ញុំបានឆ្លើយមកវិញថា ៖ «គឺពេលវេលា! នៅពេលមនុស្សម្នាក់ស្រឡាញ់អ្នកពិតប្រាកដ យើងអាចមើលទៅលើពេលវេលាដែលគេចំណាយមកលើយើង»
នៅពេលដែលគេចំណាយពេលវេលាផ្ទាល់ខ្លួននៅជាមួយយើង ពេលដែលយើងកើតទុក្ខ ជាជាងទៅកន្លែងណាផ្សេងទាំងអស់។
គេនឹងសនន្ទាជាមួយយើងតាមទូរស័ព្ទ
គេនឹងចំណាយពេលដ៏ច្រើននិយាយជាមួយយើង
គេនឹងផ្ញើសារតាមទូរស័ព្ទមករកយើង។
គ្មាននរណាម្នាក់សុខចិត្តចំណាយពេលរបស់គេមកលេីយេីងនោះទេ បេីសិនជាគេមិនបានស្រឡាញ់យេីងពិតប្រាកដទេនោះ។
ហើយទាំងអស់ហ្នឹងវាបានក្លាយទៅជានិយមន័យនៃការស្រឡាញ់របស់ខ្ញុំ។
ប្រភពអត្ថបទ ៖ Alya Omran
ប្រែសម្រួលដោយ ៖ ពុយ ស៊ីដេត
ប្រភពរូបភាព ៖ Pinterest

