ខ្ញុំកំពុងរវល់
ខ្ញុំបានកុហក និងនិយាយថាកំពុងរវល់។
ខ្ញុំពិតជាកំពុងរវល់មែន ប៉ុន្តែមនុស្សជាច្រេីនពិតជាមិនយល់ឡេីយ។
ខ្ញុំកំពុងរវល់ដកដង្ហើមវែងៗ។
ខ្ញុំកំពង់រវល់គិតពីភាពមិនសមហេតុផលដោយស្ងៀមស្ងាត់។
ខ្ញុំកំពុងរវល់រំងាប់ចិត្តដ៏ស្មុគស្មាញ។
ខ្ញុំកំពុងរវល់និយាយជាមួយខ្លួនឯង ថាខ្លួនឯងអាចទៅរួច។
ពេលខ្លះ ទាំងអស់នេះជាការរវល់របស់ខ្ញុំ ហើយខ្ញុំមិនសុំទោសចំពោះការកុហកនេះឡើយ។
ប្រភព ៖ Brittin Oakman
ប្រែសម្រួលដោយ ៖ ពុយ ស៊ីដេត

