ការចាប់ផ្តើម

S
seang
គ្មានអ្វីដែលយើងចាប់ផ្តើមភ្លាម ជោគជ័យភ្លាមឡើយ គឺវាទាមទារការចាប់ផ្តើមធ្វើបន្តិចម្តងៗដោយមិនបោះបង់ យ៉ាងណាមិញក្នុងការបង្កើតជំនាញលើផ្នែកអ្វីមួយក៏ត្រូវការពេលវេលាផងដែរ តាមការស្រាវជ្រាវបែបវិទ្យាសាស្រ្តមួយបានរកឃើញថា មនុស្សម្នាក់អាចពូកែលើជំនាញផ្នែកអ្វីមួយលុះត្រាតែគេបានធ្វើវាឱ្យបានមួយម៉ឺនម៉ោង។ ម្ល៉ោះហើយបើយើងចាប់ផ្តើមធ្វើអ្វីមួយដែលខ្លួនស្រឡាញ់ពេញចិត្តកុំរំពឹងជោគជ័យភ្លាមៗពេកអី វាមិនអាចទៅរួចទេដែលយើងដាំដូងថ្ងៃនេះហើយរំពឹងប្រមូលផលផ្លែដូងនូវថ្ងៃស្អែក អ្វីៗគ្រប់យ៉ាងត្រូវការពេលវេលា ឱ្យតែយើងតស៊ូមិនបោះបង់ក្តីស្រមៃ គង់សម្រេចនាពេលណាមួយជាក់ជាមិនខាន។

Cr: Sidet

Comments