មេរៀន​ជីវិតទាំង៤៥

S
seang
មេរៀន​ជីវិតទាំង៤៥

១.​ ជីវិតមិនយុត្តិធម៌ទេ​ តែវានៅតែល្អដែរទេតេី

២.​ នៅពេលដែលអ្នកសង្ស័យ​ថា អ្នកធ្វើមិនបាន ទេ​ ចូរកុំទាន់នៅស្ងៀម​ សូមសាកល្បងទៅមុខបន្តិចទៅមេីល

៣.​ ឆាកជីវិតខ្លីណាស់​ កុំចំណាយពេលទៅស្អប់គេឲ្យសោះ

៤.​ កុំដាក់សម្ពាធលេីខ្លួនឯងពេក​ គ្មានអ្នកណាធ្វេីដូចអ្នកនោះទេ

៥.​ ត្រូវទូទាត់ចំណូលនិងចំណាយប្រចាំខែរបស់អ្នកឲ្យជ្រះស្រឡះ

៦.​ អ្នកមិនអាចជជែកយកឈ្នះគេ​ រាល់ពេលបាននោះទេ​ គឺ​អ្នក​ត្រូវចេះប្ដូរប្រធានបទនៃការជជែក

៧.​ មានមនុស្សម្នាក់យំជាមួយអ្នក​ គឺ​វាឆាប់ធូរស្បេីយជាងអ្នកយំតែម្នាក់ឯង

៨.​ ត្រូវចេះសន្សំប្រាក់សម្រាប់ចូលនិវត្តន៍​ ចាប់តាំងពីប្រាក់ខែដំបូងរបស់អ្នកទៅ

៩.​ របស់ដែលខូចទៅហេីយ​ បេីវាគ្មានប្រយោជន៍​ទៀត​ទេ​ ចូរបោះវាចោលទៅ

១០.​ រឿងអតីតកាល​ដែលធ្វេីឲ្យខូចរឿងបច្ចុប្បន្ន​របស់​អ្នក​ ចូរបំភ្លេចវាចោលទៅ

១១.​ បេីអ្នកអប់រំកូនមិនបាន​ ហេីយដល់ថ្នាក់អ្នកត្រូវវាយប្រដៅវា​ ចូរ​អ្នក​វាយវាចុះ​ ទោះបីជាអ្នកវាយវាហេីយ​ អ្នកឈឺចិត្ត​រហូតដល់អ្នកស្រក់ទឹកភ្នែកនៅចំពោះមុខវាក៏ដោយចុះ

១២.​ កុំប្រៀបធៀបជីវិតអ្នកនឹងជីវិតអ្នកដទៃ​ ដ្បិតម្នាក់ៗ​ សុទ្ធសឹងតែមានទុក្ខរៀងៗខ្លួននោះទេ

១៣.​ បេីអ្នកស្រឡាញ់គេដោយលួចលាក់​ ចូរ​អ្នក​កុំស្រឡាញ់គេឲ្យសោះ​ ដឹងឬទេ? 

១៤.​ ឆាកជីវិតខ្លីណាស់សម្រាប់ដៃគូគួរឲ្យអាណិតអាសូរ​ក្នុងរយៈពេលដ៏យូរ ចូរជ្រេីសរេីស​ ថាតេីត្រូវធ្វេីការងារដេីម្បីរស់ ឬក៏ស្លាប់ជាមួយគ្នាដោយក្ដីអាណិតអាសូរ

១៥.​ បេីថ្ងៃនេះអ្នកតាំងចិត្ត​ អ្វីៗក៏អ្នកដោះស្រាយបានដែរ

១៦.​ អ្នកនិពន្ធត្រូវសរសេររឿង​ បេីចង់ក្លាយជាអ្នកនិពន្ធ​ ចូរអ្នកសរសេររឿងដែរទៅ

១៧.​ បេីអ្នកគិតថា​ អ្នកមិនទាន់ចាស់ហេីយអាចនៅសប្បាយបាន​ ចូរអ្នកសប្បាយទៅ! 

១៨.​ បេីអ្នកចង់បានអ្វីមួយដែលអាចធ្វេីឲ្យអ្នកសប្បាយចិត្ត​ ចូរកុំបោះបង់ឲ្យសោះ

១៩.​ ស្លៀកពាក់និងតុបតែងប្រាណឲ្យស្អាត​ ដោយមិនចាំបាច់ទុកវាសម្រាប់ថ្ងៃពិសេសនោះទេ​ ព្រោះថ្ងៃនេះ​ គឺជាថ្ងៃពិសេសរបស់អ្នកហេីយ

២០.​ ត្រៀមប្រាក់ទុកច្រេីនជ្រុល​ គឺជាការខ្ជះខ្ជាយទៅវិញទេ

២១.​ ស្លៀកពាក់ឲ្យស្អាតបាតទាន់នៅក្មេង​ កុំចាំដល់ចាស់ទេីបតែងខ្លួននោះ

២២.​ ភាពវៃឆ្លាតធ្វេីឲ្យដៃគូស្នេហារបស់អ្នកបាក់ចិត្តស្រឡាញ់អ្នក

២៣.​ សុភមង្គលរបស់អ្នកស្ថិតក្នុងដៃរបស់អ្នកផ្ទាល់

២៤.​ ទប់ទល់មហន្តរាយដោយអ្នកត្រូវចេះប្រមេីលឃេីញ​ នូវពេលវេលាទុកជាមុន

២៥.​ កុំគុំកួននឹងអ្នកដទៃ​ ទោះជារឿងអ្វីក៏ដោយ

២៦.​ កុំខ្វល់នឹងការគិតរបស់អ្នកដទៃមកលេីអ្នក

២៧.​ ពេលវេលាអាចព្យាបាលនូវអ្វីៗបាន​ ដូចនេះ​ ទុកឲ្យពេលវេលាដោះស្រាយចុះ

២៨​.​ ស្ថានភាពល្អឬអាក្រក់សុទ្ធសឹងតែប្រែប្រួលមិនស្ថិតស្ថេរ

២៩.​ កល្យាណ​មិត្តរបស់អ្នកអាចជួយយកអាសារអ្នកបាន​ ចូរអ្នកចេះរក្សាគេឲ្យបានល្អ

៣០.​ ភាពអច្ឆរិយៈអាចកេីតឡេីងមែនណា! 

៣១.​ គ្រោះថ្នាក់ធ្វេីឲ្យអ្នកកាន់តែរឹងមាំ

៣២.​ បេីឈានដល់វ័យចំណាស់ហេីយអ្នកបាត់បង់នូវជម្រេីសនៃការរស់នៅ​ មានន័យថា​ អ្នកស្លាប់តាំងតែនៅវ័យក្មេងមកម៉្លេះ

៣៣.​ ចូរធ្វេីឲ្យកុមារភាពរបស់បុត្រធីតាអ្នករីករាយ​ នោះពួកគេនឹងចងចាំអ្នកអស់មួយជីវិតរបស់ពួកគេ

៣៤​.​ ឧស្សាហ៍ចេញក្រៅឲ្យពិភពលោកស្គាល់​ ព្រោះភាពអច្ឆរិយៈកំពុងតែរង់ចាំអ្នកហេីយ

៣៥.​ យល់ឃេីញទុក្ខព្រួយរបស់អ្នកដទៃទេីបអ្នកដឹងថា​ ខ្លួនអ្នកនៅតែគ្រាន់បេីជាងគេដែរតេី

៣៦.​ កុំរវល់តែងាកមេីលក្រោយនោះ​ ចូរសម្លឹងទៅមុខហេីយរីករាយនឹងជីវិតរបស់អ្នកទៅ

៣៧.​ បំភ្លេចចោលរឿងឥតប្រយោជន៍​ រឿងមិនសប្បាយចិត្ត​ និងរឿងទុក្ខសោក

៣៨.​ ចុងចប់នៃអត្ថន័យជីវិត​ គឺសេចក្ដីស្រឡាញ់ដែលអ្នកទទួលបានពីអ្នកដទៃ

៣៩.​ ឈប់ទៅច្រណែនឈ្នានីសនឹងអ្នកដទៃទៅ​ អ្នកមានអាហារបីពេល​ គឺវាគ្រប់គ្រាន់ហេីយ

៤០.​ ឥឡូវនេះ​ អ្នកទទួលបាននូវរបស់ល្អ​ តែបន្តិចទៀត​ នោះអ្នកនឹងទទួលបាននូវរបស់ល្អបំផុតហេីយ

៤១.​ ទោះបីជាអ្នកមិនសប្បាយចិត្ត​ ចូរភ្ញាក់ឡេីង​ រួចស្លៀកពាក់ស្អាតបាត​ ហេីយញញឹមយ៉ាងស្រស់មួយទៅ

៤២.​ បេីនៅតែពិបាកចិត្ត​ ចូរដកដង្ហេីមធំមួយទៅមេីល

៤៣.​ បេីមិនប្រាប់គេថា​ អ្នកស្រឡាញ់គេផង​ តេីនរណាទៅដឹងទៅ​ លោកអេីយ? 

៤៤.​ ចូរធ្វេីអ្វីដែលជាប្រយោជន៍សម្រាប់មនុស្សគ្រប់រូប

៤៥.​ កុំធ្វេីឲ្យជីវិតក្លាយទៅជាការជាប់ជំពាក់​ បន្ធូរវាឲ្យក្លាយទៅជាការលេីកទឹកចិត្តវិញទៅ​ តេីអ្នកធ្វេីបានដែរឬទេ? 

ប្រែសម្រួល​ពីអត្ថបទបរទេស

ទុត​ បូ

Comments