ពេលនៅក្បែរមនុស្សដែលខ្លួនស្រឡាញ់

S
seang
ពេលនៅក្បែរមនុស្សដែលខ្លួនស្រឡាញ់

ក្នុងជីវិតរស់នៅប្រចាំថ្ងៃនរណាក៏រវល់ដែរ ក៏ប៉ុន្តែមនុស្សស្រឡាញ់គ្នាពិតប្រាកដ គេនឹងឆ្លៀតពេលវេលាណាមួយដើម្បីបាននៅជិតមនុស្សដែលខ្លួនស្រឡាញ់ជាក់ជាមិនខាន។ កុំនិយាយថាគ្មានពេលឱ្យសោះ បើអ្នកពិតជាស្រឡាញ់មែន ព្រោះព្រះអាទិត្យនិងព្រះចន្ទដែលនៅឆ្ងាយគ្នារាប់ពាន់គីឡូម៉ែត្រ ក៏គង់ចួបគ្នាមួយឆ្នាំម្តងដែរ។

បិតារូបវិទ្យាអាល់បឺតអាញស្តាញបានថា “ចូរសាកល្បងដាក់ដៃរបស់អ្នកនៅលើចង្រ្កានកំដៅរយៈពេល1នាទី។ អ្នកនឹងមានអារម្មណ៍ថា1នាទីនោះហាក់ដូចជា1ម៉ោងអញ្ចឹង។ ផ្ទុយទៅវិញបើសិនជាអ្នកចំណាយពេលជាមួយស្រីស្អាតរយៈពេល1ម៉ោងវិញ។ តើវាយ៉ាងម៉េច? អ្នកនឹងមានអារម្មណ៍ថា1 ម៉ោងនោះដូច1នាទីអញ្ចឹង។” 

ខ្ញុំនិយាយមួយបែបទៀតថា “ ចូរសាកល្បងនៅជិតមនុស្សដែលអ្នកស្អប់មួយនាទី។ អ្នកនឹងមានអារម្មណ៍ថាមួយនាទីនោះដូចមួយម៉ោងអញ្ចឹង។ ផ្ទុយទៅវិញបើសិននៅជិតមនុស្សដែលខ្លួនស្រឡាញ់មួយម៉ោង យើងនឹងមានអារម្មណ៍ថាមួយម៉ោងនោះដូចមួយនាទីអញ្ចឹង”។

អត្ថបទដោយ ៖ ពុយ ស៊ីដេត

រូបភាព ៖ FACEBOOK

Comments