កោះទន្សាយ

S
seang
ដែនកោះទន្សាយ   អ្នកល្អឆើតឆាយ   ស្រស់ស្រាយប្រណិត
អ្នកមិនខ្លបខ្លាច   អំណាចកូវីដ    ទោះគ្មានអ្នកជិត
អ្នករិតសោភា។
ផ្នូកខ្សាច់សក្បុះ   ផ្ទៃទឹកថ្លាឆ្លុះ  បោករុញនាវា
នាំចិត្តឯកា   ឲ្យនឹករកគ្នា  មិនចង់កំព្រា
រងារម្នាក់ឯង។
ពេលនេះស្មើនេះ   មានមនុស្សពិសេស   មកថ្នមប្រឡែង
ប្រលោមងូតទឹក   សមុទ្រថ្លាឈ្វេង   ម្លេះសមខ្ញុំលែង
រងារឯកា។


Comments

soksan

ល្អណាស់បង រូបភាពក៏ស្អាត កំណាព្យក៏មានជើងកាព្យល្អ ។ ឃើញបងតែងពីកោះនេះនឹងដល់គ្រាដែលបានទៅលេងជាមួយគូដណ្តឹង ។