មេរៀនមិនមានក្នុងសាលារៀន
១.ការយល់ឃើញប្រសើរជាងចំណេះវិជ្ជា ព្រោះមនុស្សខ្លះចេះ តែមិនយល់ថា ខ្លួនខុស
២.ពាក្យពិតដូចជាការវះបូស វាឈឺតែក៏វាជាសះស្បើយដែរ តែពាក្យកុហកដូចជាថ្នាំសម្រាលការឈឺចាប់ ដែលវាធ្វេីឲ្យខ្ទុះសុីរូងឡេីងរលួយ
៣.វាមិនមានអ្នកណាម្នាក់រវល់ដល់ថ្នាក់លៃលករកពេលវេលាមិនបានទេ
៤.ត្រូវស្ដាប់មនុស្សខឹងនិយាយ ពេលនោះហេីយដែលគេនិយាយពាក្យពិត
៥.ឈឺចិត្តបំផុតនៅពេលដែលអ្នកជួយគេអស់ពីចិត្ត តែគេសួរថា គេមានពឹងអ្នកឲ្យជួយឯណា?
៦.គេថា ឈឺចាប់បំផុតគឺអ្នកត្រូវរង់ចាំមនុស្សម្នាក់ ខ្លះថា ឈឺចាប់បំផុតគឺអ្នកត្រូវបំភ្លេចមនុស្សម្នាក់ តែអ្វីដែលឈឺចាប់បំផុតនោះគឺ អ្នកមិនដឹងថា តើត្រូវបំភ្លេច ឬក៏ត្រូវរង់ចាំ?
៧.បេីអ្នកនៅលីវហេីយមិនសប្បាយចិត្ត នោះអ្នករៀបការហើយក៏នៅតែមិនសប្បាយចិត្តដែរ ព្រោះភាពរីករាយចេញពីក្នុងចិត្តរបស់អ្នក មិនមែនចេញពីដៃគូជីវិតរបស់អ្នកទេ
៨.ការក្បត់ចិត្តគឺជាជម្រើស មិនមែនជាកំហុសទេហេីយភក្ដីភាពគឺជាការទទួលខុសត្រូវ ហេីយក៏មិនមែនជាជម្រើសដែរ
៩.មនុស្សមិនមែនត្រូវការដំបូន្មានគ្រប់ពេលវេលាទេ នៅពេលខ្លះគេត្រូវការ នូវការត្រង់ត្រាប់ស្ដាប់ និងការយល់ចិត្ត
១០.ឆ្នាំនីមួយៗតែងតែបង្រៀនយេីងថា វាមិនមានអ្នកណាម្នាក់អមតៈទេ ហេីយជីវិតចេះតែទៅមុខហេីយ
ប្រែសម្រួលពីអត្ថបទបរទេស
.

