ស្នេហា និង ប្រាក់

S
seang
ស្នេហានិងប្រាក់

ស្នេហានិងប្រាក់គឺជារបស់ពីរផ្សេងគ្នា។  

ស្នេហា​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ផ្អែម​ល្ហែម​  តែប្រាក់ធ្វេីឲ្យស្នេហាកាន់តែផ្អែមល្ហែមទៅទៀត។ 

ប៉ុន្តែឈប់សិន! សូមចងចាំថា​ ​ប្រាក់តែមួយមុខមិនប្រាកដជាអាចធ្វេីឲ្យស្នេហាកាន់តែផ្អែមល្ហែមនោះទេ! 

បេីអ្នកមិនជឿ​ អ្នកអាចសួរទៅប្រពន្ធរបស់អ្នកមានទាំងឡាយ​ទៅមេីល នោះពួកនាងនឹងប្រាប់ថា​ ពួកនាងត្រូវការអ្វីមួយនោះ​ ដែល​វាលេីសពីប្រាក់​ទៅទៀត ដេីម្បីធ្វេីឲ្យស្នេហាកាន់តែផ្អែមល្ហែមនោះ...

តេីនាងយកលុយមកធ្វេីអ្វី​ ខណ:ដែលប្រពន្ធរបស់អ្នកមិនមានអារម្មណ៍នឹងធឹង​ ភ័យព្រួយ​ ហេីយខ្វាយខ្វល់ថា​ ប្ដីកំពុងតែបែកចិត្តរកស្រីថ្មីនោះ? 

ប្រពន្ធអាចស្រឡាញ់ប្ដីម្នាក់​ ដែលមិនសូវមានប្រាក់ច្រេីន​ តែប្ដីម្នាក់នោះត្រូវតែមានរបស់មួយ​ ដែលប្រាក់មិនអាចទិញបាន នោះជាគឺ​ ការទទួលខុសត្រូវរបស់ប្ដី...

ប្រពន្ធម្នាក់ដែលចេះគិតវែងឆ្ងាយ​ ត្រូវ​ចេះជួយលេីកទឹកចិត្តប្ដីម្នាក់​ ដែលមានការទទួលខុសត្រូវចំពោះក្រុមគ្រួសារ​ ឲ្យខិតខំរកប្រាក់​ ដេីម្បីអនាគតក្រុមគ្រួសារបានរុងរឿង។ 

ប្ប្រែសម្រួលពីអត្ថបទបរទេស


Comments