ចាប់តាំងពីយើងចេះទទួលខុសត្រូវលើជីវិតខ្លួនឯងមក យើងក៏ចាប់ផ្តើមមានអារម្មណ៍ថា ហេតុអ្វីបានជាយើងត្រូវប្រឈមមុខជាមួយសម្ពាធ បញ្ហា រឿងពិបាកចិត្តច្រើនម្ល៉េះ រហូតមានពេលខ្លះយើងលែងចង់បន្តដំណើរតស៊ូទៅមុខទៀត។ ប៉ុន្តែ យើងគួរទទួលស្គាល់ផងដែលថា វិថីជីវិតរបស់មនុស្សគ្រប់រូប នរណាក៏ជួបបញ្ហាដែរ ប្រៀបដូចយប់និងថ្ងៃតែងផ្លាស់វេនគ្នាជាធម្មតា។ យ៉ាងណាមិញសុខ ទុក្ខរបស់មនុស្សក៏ដូចគ្នា គ្មាននរណាម្នាក់ជួបតែសុខរហូតឡើយ មានរូបគឺមានទុក្ខ។ ដូច្នេះហើយយើងគួរស្វែងរកសុភមង្គលក្នុងទុក្ខលំបាកដែលយើងបានជួបប្រទះប្រចាំថ្ងៃ ទើបយើងអាចតស៊ូរស់នៅប្រកបដោយអត្ថន័យជីវិត។
Cr : Sidet

