រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យការសាងសង់ច្រាំងទន្លេបាសាក់ ខេត្តកណ្តាល

S
selin
Riverbank constructionRiverbank construction

 

នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ ស្ថិតក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។ បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ គិតមកដល់ពេលនេះ គម្រោងសាងសង់ច្រាំងទន្លេនេះសម្រេចបានលទ្ធផលការងារប្រមាណ ៦០ភាគរយហើយ ខណៈដែលផែនការគ្រោងទុកនឹងត្រូវបញ្ចប់ជាស្ថាពរនៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ។

 

សម្រាប់ឆ្នាំ២០២៦នេះ ការងារសាងសង់ច្រាំងទន្លេបាសាក់នេះមានប្រវែងសរុប ៥០០ម៉ែត្រ ដោយផ្តោតលើការងារបច្ចេកទេសសំខាន់ៗចំនួន ៨ចំណុច។ ការងារទាំងនោះរួមមាន ការបុកគ្រឹះ រៀបបាវខ្សាច់ទប់ជើងក្រោមដោយប្រើ Geotextile រៀបកញ្ច្រែងថ្ម ចាក់បេតុងធ្នឹមក្រវ៉ាត់ជើងក្រោម ធ្វើដីសម្រាប់ចាក់បេតុងជើងទេរ ព្រមទាំងការស្ថាបនាផ្លូវបេតុង និងធ្វើបង្កាន់ដៃផងដែរ។ គម្រោងនេះមិនត្រឹមតែជួយទប់ស្កាត់ការបាក់ច្រាំងទន្លេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្តាល ឱ្យកាន់តែមានភាពប្រសើរឡើងមួយកម្រិតទៀត។

 

Water Resources Minister Inspects Riverbank Construction in Kandal Province

On June 1, 2026, Minister of Water Resources and Meteorology Thor Chetha inspected the ongoing construction of the Bassac-Hov riverbank in Sampov Poun city, Kandal province. The project, which aims to prevent riverbank erosion and improve local infrastructure, has reached approximately 60 percent completion and is expected to be finished soon.

 

For the 2026 phase, the riverbank construction covers a total length of 500 meters. The project involves eight critical technical phases, including foundation piling, installing sandbags with geotextile, placing stone gabions, casting concrete ring beams, and preparing soil for sloped concrete walls. Additionally, the development features the construction of a concrete road along the riverbank and the installation of safety railings. Once completed, this infrastructure development will significantly mitigate the risks of land collapse along the Bassac River, enhance the aesthetic appeal of the area, and provide a safer travel route for the residents of Sampov Poun city.

Comments