ភាពស្មោះត្រង់ គ្នានពណ៌ គ្នានក្លិន តែវាអាចធ្វើឲ្យយើងក្លាយជាមនុស្សមានតម្លៃបំផុត ចូលមានភាពស្មោះត្រង់ជាមួយខ្លួនឯង នឹង មនុស្សជុំវិញខ្លួន ។
- ការមានភាពស្មោះត្រង់មានន័យថាពុំកុហក លួចបន្លំ បោកបញ្ឆោតតាមរូបភាពផ្សេងៗ ស្មោះត្រង់ប្រៀបបាននឹងទឹកអម្រឹត ជួយឲ្យជីវិតស្រស់បំព្រង សម្រស់ដ៏ផូរផង់នៃជីវិត ។
- ការស្មោះត្រង់ពិតប្រាកដពោលស្តីអ្វីៗ ជាសម្តីមាស អ្នកណាៗក៏ចូលចិត្ត ពាក្យពិតត្រង់ទៅត្រង់មកធ្វើអ្វីៗក៏ចាប់យកការស្មោះត្រង់ជាទីតាំងរួម សូម្បីបានឬមិនបានផលប្រយោជន៍ក៏ដោយ កុំបោះបង់នូវសេចក្តីល្អចោលឲ្យសោះ នោះជីវិតយើងពិតជាបានសុខហើយ ៕

