ជីវិត ជារឿងពិតដែលយើងចាំបាច់ត្រូវតែចំណាយពេលសិក្សាឲ្យបានសុីជម្រៅ ជាពិសេសសង្កេតពិនិត្យមើលឲ្យបានជារឿយៗបន្តបន្ទាត់ ហើយព្យាយាមដោយភាពអត់ធ្មត់ តស៊ូគ្រប់ឧបសគ្គក្នុងបុព្វហេតុបកស្រាយអំពីអាថ៌កំបាំងនៃជីវិត បើពុំបានសិក្សាពីរឿងជីវិតទេ បែរជាធ្វើហីៗហាក់បី ដូចជាជីវិតគ្រប់គ្នាពុំបានដឹងរឿងអ្វីទាំងអស់នៃជីវិតសោះឡើង ។
- គ្រប់ម្ចាស់ជីវិតទាំងអស់ បើមានជីវិតហើយមិនបានសិក្សាឲ្យដឹងពីរឿងជីវិតនេះទេ ក៏មិនខុសអ្វីពីគល់ឈើងាប់នោះដែរ ព្រោះថាជីវិតដែលប្រកបទៅដោយខ្លឹមសារ មិនមែនសំខាន់នៅត្រង់រស់នៅបានយូរអង្វែងនោះទេ លុះត្រាតែមានភាពតស៊ូ អត់ធ្មត់ ខំព្យាយាមរៀនសូត្រស្វែងរកប្រាជ្ញា ចំណេះដឹងនឹងជំនាញផ្សេងៗ ដើម្បីទូន្មានជីវិតឲ្យឋិតនៅក្នុងភាពត្រឹមត្រូវតាមច្បាប់ធម្មជាតិ ។
- ព្យាយាមឆ្លាក់ខ្លួនឯងឲ្យមានគុណធម៌ទាំឡាយ មានភាពថ្លៃថ្នូរ ប្រព្រឹត្តខ្លួនឲ្យបានជាប្រយោជន៍នៅក្នុងសង្គមជាតិ ៕

