ម្ចាស់បណ្តាញអាចបើក Group Chat នៅក្នុង Serey CMS រួចដាក់ឈ្មោះវានៅលើរបារម៉ឺនុយ ហើយផ្ញើលីងអញ្ជើញ ឬ QR code ឱ្យអ្នកអានចូលរួមបាន។
Group Chat គឺជាកន្លែងសម្រាប់ឱ្យអ្នកអាននៅលើបណ្តាញរបស់អ្នកជជែកគ្នាលេង។ អ្នកគ្រាន់តែបើកវាម្តងនៅក្នុង CMS ហើយបន្ទាប់មក អ្នកអានអាចចុចចូលពីរបារម៉ឺនុយចំហៀងបានហើយ។
ជំហាន
- ចូលទៅកាន់បណ្តាញរបស់អ្នកចេញពីបញ្ជី Platforms។
- ចុចលើម៉ឺនុយអាខោនរបស់អ្នក រួចជ្រើសរើស Manage Your Platform ដើម្បីចូលទៅ Serey CMS។
- នៅក្នុង Manage Navigation Bar អូសចុះក្រោមទៅកាន់ Hidden រួចបើកប៊ូតុងត្រង់ Chat។
- ជ្រើសរើសរូបអាយខន ចុចរក្សាទុក រួចដាក់ឈ្មោះវាថា Group Chat។
- ត្រឡប់ទៅកាន់ទំព័របណ្តាញផ្ទាល់របស់អ្នក រួចចុចលើ Group Chat នៅរបារខាងចំហៀង។
- ចម្លងលីងអញ្ជើញ ឬបើក QR code ដើម្បីឱ្យគេស្កែនចូលរួមតាមទូរស័ព្ទដៃជាមួយ Delta Chat។
នៅលើ Serey អ្នកអាចបង្កើតមាតិកាជា ប្លុក វីដេអូ ផតខាស និងហាងទំនិញអនឡាញ។ Serey មិនយកកម្រៃជើងសារ (0% commission) លើប្រាក់ចំណូលរបស់អ្នកបង្កើតមាតិកាឡើយ។ លើសពីនេះ បញ្ជីអ៊ីមែលអ្នកគាំទ្រគឺជាកម្មសិទ្ធិរបស់អ្នកបង្កើតមាតិកាផ្ទាល់ ហើយអាចទាញចេញ (export) បានគ្រប់ពេល។
