ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃ ទី ៨ នៃ បក្ខ ពួកអមាត្យជាបរិសទ្យរបស់ស្ដេចធំទាំង ៤ តែងដើរត្រួតលោកនេះ ដោយគិតថា បណ្តាមនុស្សទាំងឡាយ គង់មានពួកមនុស្សជាច្រើន ជាអ្នកគោរព មាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំក្នុងត្រកូល រក្សា បកតិឧបោសថ រក្សាបដិជាគរឧបោសថ ធ្វើបុណ្យទាំងឡាយផងដែរ ។

