ប្រធានបទ បឹងទន្លេសាប
បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ នៅរដូវប្រាំង បឹងទន្លេសាបមានវិសាលភាពជាង ២,៥០០ គីឡូម៉ែត្រការ៉េ។ នារដូវវស្សាខណៈមានភ្លៀងធ្លាក់ខ្លាំង ផ្ទៃបឹងទន្លេសាបបានពង្រីកវិសាលភាពរបស់វាចំនួនបួនដង និងមានជម្រៅអតិបរមាចាប់ពី ៤ ម៉ែត្រទៅ ១០ ម៉ែត្រ។ ជីវិតទាំងសត្វ ទាំងរុក្ខជាតិ និងមនុស្សដែលរស់នៅជុំវិញបឹងទន្លេសាប គឺប្រែប្រួលទៅតាមវដ្តនៃរដូវកាលនេះ។អត្ថបទ ដោយ សិត ប៊ុនថេង។

