៙. មានប្រាក់អំណាចមិន អាចទិញ
វេលាម្សិលមិញមកវិញបាន
មិនអាចទិញស្អែកទិញសុខសាន្ត
មកគ្រងឱ្យបានក្សាន្តថេរឋិត ។
មិនថាសេដ្ឋី ឬអ្នកក្រ
រូប រាងខ្មៅសក៏ជីវិត
វេលាមួយថ្ងៃស្មើគ្នាពិត
ខុសត្រង់ផ្លូវចិត្តគិតប្រាថ្នា ។
ប្រាថ្នាយ៉ាងណាធម្មតាសត្វ
ពោលដោយបរមត្ថបាត់អត្តា
ត្រឹមតែជាចិត្តគិតប្រាថ្នា
លុះអស់តណ្ហានិព្វានហោង។

