មនុស្ស៨ប្រភេទដែលយើងគួរជៀសវាង

S
១- មនុស្សដែលមិនផ្ដល់តម្លៃដល់អ្នក៖ មិនថាអ្នកធ្វើអ្វី ឬនិយាយអ្វីទេ គឺតែងតែគ្មានតម្លៃឬប្រយោជន៍នៅក្នុងគំនិតរបស់ពួកគេឡើយ។ អ្នកមិនត្រូវទ្រាំជាមួយនឹងមនុស្សដែលមើលងាយអ្នកមិនឈប់នោះទេ

២- មនុស្សដែលចង់នៅលើគេជានិច្ច៖ ពួកគេមិនត្រេកអរពេលអ្នកបានខ្ពង់ខ្ពស់ឡើយ និងមួហ្មងពេលអ្នកបានប្រសើរជាងពួកគេ។ ពួកគេនឹងព្យាយាមទាញអ្នកទម្លាក់និងជាន់មិនឱ្យអ្នកងើបបានខ្ពស់ជាងពួកគេឡើយ

៣- មនុស្សយល់តែខ្លួនឯង៖ ជាមនុស្សពិបាកនិយាយគ្នាណាស់ ក៏ព្រោះពួកគេយល់ថា ខ្លួនឯងត្រូវជានិច្ច ឬត្រូវតែជាទីចាប់អារម្មណ៍នៃមហាជន ហើយប្រសិនបើអ្នកលេចធ្លោដែរ អ្នកនឹងក្លាយជាសត្រូវរបស់គេភ្លាម

៤- មនុស្សចូលចិត្តវិនិច្ឆ័យអ្នកដទៃ៖ ឱ្យតែមានមនុស្សដើរកាត់មុខ គឺតែងតែមានរឿងរ៉ាវឱ្យវែកញែករហូត មិនថាពិតឬមិនពិត ច្បាស់ឬមិនច្បាស់ ក៏តែងតែលើកយកមកវិភាគ។ អ្នកក៏អាចជាប្រធានបទឱ្យពួកគេវិភាគ ពេលអ្នកមិននៅក្បែរពួកគេដូចគ្នា

៥- មនុស្សដែលចូលចិត្តធ្វើបាបខ្លួនឯង៖ អ្នកនឹងហត់នឿយ គ្មានពេលសម្រាប់ខ្លួនឯង ព្រោះត្រូវតាមថែឬតាមលួងមនុស្សប្រភេទនេះ។ ការហត់នឿយរបស់អ្នកគ្មានប្រយោជន៍អ្វីទេ ព្រោះនេះគ្រាន់តែជាវីធីទាមទារការចាប់អារម្មណ៍គ្មានទីបញ្ចប់របស់ពួកគេប៉ុណ្ណោះ

៦- មនុស្សលាក់មុខ៖ ពួកគេជាមនុស្សនៅមុខយើងនិយាយផ្សេង នៅក្រោយខ្នងនិយាយផ្សឹង។ ការរាប់អានពួកគេនឹងធ្វើឱ្យអ្នកក្ដៅក្រហាយព្រោះតែពាក្យសម្ដីមិនពិតទាំងនោះ

៧- មនុស្សសម្បូរល្បិចកល៖ អ្នកតាមមិនទាន់ល្បិចពួកគេឡើយ មិនថាសឬខ្មៅ ក៏ពួកគេអាចបំភ្លៃបានតាមតែមាត់។ ពួកគេមិនទុកចិត្តអ្នកឡើយ ហើយអ្នកក៏មិនអាចទុកចិត្តពួកគេបានដែរ

៨- មនុស្សចូលតួ (Drama)៖ ជាមនុស្សដែលមានអារម្មណ៍ឡើងចុះ ចូលចិត្តទាមទារការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន ចូលចិត្តធ្វើតួឯក។ ការនៅក្បែរពួកគេនឹងធ្វើឱ្យអ្នកវិលវល់មិនចេះចប់ និងរកក្ដីស្ងប់សុខមិនបាន។

អ្នកមិនគួររាប់រកមនុស្សចំពូកទាំងនេះទេ និងរឹតតែសំខាន់ អ្នកមិនត្រូវបណ្ដោយខ្លួនឱ្យក្លាយជាមនុស្សដែលស្ថិតនៅក្នុងចំពូកទាំង៨ខាងលើនេះឡើយ។ រាប់អានមនុស្សត្រូវ អ្នកនឹងថ្កុំថ្កើន តែបើរាប់អានមនុស្សខុស អ្នកនឹងជួបទុក្ខសោក។ ប្រែសំរួលដោយ សិត ប៊ុនថេង .

Comments