ពយ" គឺឈ្មោះឆ្នេរមួយ ស្ថិតក្នុងភូមិពយជប៉ុន ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្ដកោះកុង បានកំពុងលាក់ខ្លួន បង្អួតសម្រស់មិនចាញ់តំបន់ឆ្នេរដទៃឡើយ
ពយតំបន់ទេសចរណ៍ថ្មី មានឆ្នេរស្រស់ស្អាតឆ្ងាយដាច់កន្ទុយភ្នែក ហើយកាន់តែពិសេសទៀតនោះ គឺមានទីឋានស្ងប់ស្ងាត់ មានសម្លេងទឹករលកបក់តិចៗ និងមានផ្ទែទឹកថ្លាឈ្វេង ជាមួយនឹងឆ្នេរខ្សាច់សក្បុស លាយឡំនឹងសំបកគ្រំ ដើមដូងនៅតាមបណ្ដោយឆ្នេរ និងថ្មដុះធំៗក្នុងសមុទ្រថែមទៀត
យ៉ាងណាក្ដីនៅតំបន់ឆ្នេរពយនេះ គឺស្ថិតឆ្ងាយពីទីក្រុង និងមិនមានផ្ទះសំណាក់ និងសណ្ឋាគារសម្រាកឡើយ.អត្ថបទ ដោយ សិត ប៊ុនថេង.

