សម្ដី

S

            សម្ដី សំដៅជម្រៅចិត្ត

           សម្ដី ល្អពិតមានមិត្តច្រើន

           សម្ដី នាំទ្រព្យសម្បត្តិកើន

            សម្ដី ប្រហើនកើនជម្លេាះ។

             សម្ដី ល្អគាប់ជាប់ចិត្តស្ដាប់

             សម្ដី តែងប្រាប់ពីកេរ្ដិ៍ឈ្មេាះ

              សម្ដី នាំស្លាប់ហើយនាំរស់

              សម្ដី ពីរេាះឈ្មេាះប្រពៃ។

              សម្ដី ប្រៀបដូចជាអាវុធ

              សម្ដី អាចមុតធ្លុះដល់ក្ស័យ

               សម្ដី នាំទោសនាំគ្រេាះភ័យ

                សម្ដី មានន័យពិតថ្លៃថ្លា។

Comments