ប្រវិត្ត ប្រទេសអ៊ុយក្រែន

S
អ៊ុយក្រែនគឺជាប្រទេសមានផ្ទៃដីធំលំដាប់ទី២ នៅក្នុងតំបន់អឺរ៉ុបបន្ទាប់ពីរុស្ស៊ី។ ប្រទេសនៅក្នុងតំបន់អឺរ៉ុបខាងកើតមួយនេះមានព្រំដែនជាប់ប្រទេស ដូចជា រុស្ស៊ី, បេឡារុស, ប៉ូឡូញ, រូម៉ានី, ស្លូវ៉ាគី, ម៉ុលដូវ៉ា និងហុងគ្រី ព្រមទាំងមានព្រំដែនទឹកជាប់សមុទ្រខ្មៅ។ អ៊ុយក្រែនដែលជាអតីតដែនដីសហភាពសូវៀត បានប្រកាសឯករាជ្យ បន្ទាប់ពីសូវៀតដួលរលំរលាយនៅឆ្នាំ១៩៩១។
      ចាប់តាំងពីពេលនោះមកដែរ, អ៊ុយក្រែនកាន់តែមានទំនោរទៅរកបណ្ដាប្រទេសលោកខាងលិច ដែលនេះធ្វើឱ្យរុស្ស៊ីមិនសប្បាយជាយូរមកហើយដែរ។ សម្រាប់ រុស្ស៊ី អ៊ុយក្រែនគឺជាទីតាំងភូមិសាស្ត្រដ៏សំខាន់ប្រៀបដូចជាទ្រនាប់ការពារមួយដ៏ធំពីការឈ្លានពានរបស់ NATO។ 
    ម្យ៉ាងវិញទៀត មកទល់នឹងពេលនេះលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅតែចាត់ទុកថាអ៊ុយក្រែន គឺជាកេរមរតកបន្សល់ទុកពីអតីតសហភាពសូវៀត ដោយលោកផ្ទាល់ធ្លាប់បានប្រកាសត្រង់ៗ កាលពីចុងឆ្នាំ២០២១ ថាប្រជាជនរុស្ស៊ី និងប្រជាជនអ៊ុយក្រែន ជាប្រជាជនតែមួយទៀតផង.ស្រាវជ្រាវអត្ថបទ ដោយ លោកសិត ប៊ុនថេង.។

Comments